ទាញអតីតកាលទៅអនាគត!
ខេមរេ បទុស្សតិ សោ ភយន្តរាយំ បសវតិ
យើងខ្ញុំ (Evo Pluz) ពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការដាក់សម្ភោធអោយប្រើប្រាស់នៅកម្មវិធីមួយ ដែលប្រសិទ្ធនាមថា ភ្លេងខ្មែរ ដែលរាល់ឧបករណ៍ ភ្លេងខ្មែរ ជំនាន់ក្រោយៗទាំងអស់ត្រូវការកម្មវិធី នេះជាចាំបាច់ដើម្បីដំណើរការបាន។ ជាឧទាហរណ៍ អស់លោកអ្នកអាចសាកស្រមៃទៅដល់កម្មវិធី កុងតាក់ (Kontak) ដែលដើរតួនាទីជាកម្មវិធីមេ ហើយមានកូនៗកម្មវិធីជាច្រើនទៀត ដែលពឹងផ្អែក និងជ្រកកោនក្រោមកម្មវិធីមេ កុងតាក់ (Kontak) នោះ។
ឥឡូវនេះ! គ្រប់កម្មវិធីជំនាន់ថ្មីរបស់ពួកយើង (Evo Pluz) ត្រូវបានដាក់អោយដំណើរការ ដោយពឹងផ្អែកលើកម្មវិធី ភ្លេងខ្មែរ ទាំងស្រុង ដែលមានដូចជា រនាតឯក ខ្លុយខ្មែរ ស្គរខ្មែរ តាខេ ទ្រអ៊ូ និង ឃឹម។
យើងខ្ញុំពិតជាមានកិត្តិយស និងសូមគោរពអគុណដល់បងប្អូនរួមឈាម និងអ្នកប្រើប្រាស់កម្មវិធី របស់ Evo Pluz ទាំងអស់ដែលបានបរិច្ចាគជាមិនថាជា ថវិការ សៀវភៅស្រាវជ្រាវ និងពាក្យពេចន៍លើកទឹកចិត្ត ឬបានចូលមកទស្សនាគេហៈទំព័ររបស់ពួកយើងក្ដី។ ពួកយើងអាចនឹងមានចន្លោះខ្វះខាត ក្នុងការដាក់បង្ហាញឈ្មោះរបស់ម្ចាស់ឧបត្ថម្ភ មិនបានគ្រប់គ្នា ដូច្នេះសម្រាប់បងប្អូនយើងដែលមិនបានឃើញ ឈ្មោះបង្ហាញនៅទីនេះ អាចចុចចូលទៅ តាមតំណភ្ជាប់នេះ ដើម្បីស្នើរដាក់បង្ហាញឈ្មោះនៅគេហៈទំព័ររបស់យើងខ្ញុំ។
Sponsored Book for Researching !
Sponsored the sample sounds used in this project.
អ្នកបង្កើត
ឆ្លងកាត់បទពិសោធន៍ជាច្រើនកន្លងមកដែលខ្ញុំបានរៀនសូត្រដោយខ្លួនឯងមានដូចជាៈ ការសរសេរកម្មវិធីកុំព្យូទ័រ វិស្វករអេឡិចត្រូនិច និងវិស្វករគ្រប់គ្រងផ្នែកសម្លេង។ ខ្ញុំបានសម្រេចបង្កើត កម្មវិធីភ្លេងខ្មែរនេះឡើង ក្នុងគោលបំណងជួយដល់បងប្អូនខ្មែរយើងដែលបង្កើត និងនិពន្ធភ្លេងដែលត្រូវការឧបករណ៍ ភ្លេងខ្មែរជាច្រើន ដើម្បីបង្កើនគុណភាព និងភាពច្នៃប្រឌិត។ ជាពិសេសគឺខ្ញុំចង់នាំយកវប្បធម៍ភ្លេងខ្មែររបស់យើងអោយពិភពលោកបានស្គាល់!
វិស្វករកម្មវិធីប្រពន្ធ័កុំព្យូទ័រ
សម្រាប់មុខមាត់ថ្មីរបស់ Evo Pluz នេះគឺត្រូវបានជួយជ្រោមជ្រែងពីសំណាក់លោក អ៊ុយ ស៊ុយ វិស្វករកម្មវិធីប្រពន្ធ័កុំព្យូទ័រ ដោយឆ្លងកាត់នូវបទពិសោធន៍ និងជំនាញរបស់លោកលើការ អភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ ទូរស័ព្ទដៃចល័ត គេហៈទំព័រ និងប្រព័ន្ធគ្រប់គ្រងផ្សេងៗ។ ទោះជាលោកមានភារកិច្ចច្រើនយ៉ាងណា ក៏លោកនៅតែឆ្លៀតពេលដើម្បីជួយកសាង និងពន្លេចនូវវត្តមានគេហៈទំព័រនេះជាមួយរូបរាងដ៏ស្រស់ស្អាត និងព្រមជាមួយលក្ខខណ្ឌស្តង់ដារ។