ប្រវត្តិនៃឧបករណ៍នេះ
play with bow , made from wood
បច្ចុប្បន្ន​ឧបករណ៍​ភ្លេង​ទ្រអ៊ូ​ត្រូវ​បាន​តន្ដ្រីករ​យើង​យក​ទៅ​ប្រគំ​ក្នុង​វង់​ភ្លេង​មហោរី​ឆ្នៃ វង់​ភ្លេង​ល្ខោនបាសាក់ និង​អា​យ៉ៃ ។ ទ្រអ៊ូ​មាន​ប្រអប់​សំនៀង​ធ្វើ​ពី​ត្រឡោក​ដូង​ពាស​ទៅ​ដោយ​ស្បែក​ពស់​ឬ បន្ទាស​ឈើ​ស្ដើង​ហើយ​ឈើ​រលួស និង​ឈើ​ស្ពង់​គឺជា​ប្រភេទ​ឈើ​ដែល​គេ​និយម​ប្រើ​ច្រើន​ជាងគេ ។ ទ្រអ៊ូ​ត្រូវ​បាន​គេ​ជ្រើសរើស​យក​ត្រឡោក​ដូង​ណា​ដែល​មាន​ទំហំ​ធំ ហើយ​មាន​រាង​ដូចជា​ក្បាលដំរី ដោយ​កាត់​យក ៣/៤​មក​ធ្វើ ។ចំពោះ​ដង​ទ្រ​គេ​យក​ឈើខ្លឹម​មក​ធ្វើ​ដូច​ជាដើម​ក្រញូង នាងនួន ឬ​ឈើខ្មៅ​ជាដើម​ដោយ​មាន​ប្រវែង​ប្រមាណ​ជា ៩​តឹក (៩០​សង់​ទី​ម៉ែត្រ) ដែល​ផ្នែក​ខាងលើ​មាន​រាង​ធំ​ជាង​ផ្នែក​ខាងក្រោម​ដែល​មាន​រាង​ស្ដួច​តូច ។ នៅ​ផ្នែក​ខាងលើ​មាន​ព្រលួត​ពីរ​ដោយ​ខាងក្រោម​ខ្លី​ជាង​ខាងលើ​បន្ដិច​ដោយ​ខាងក្រោម​ប្រវែង​ជិត​២​តឹក​ (១៩៥​មីលីម៉ែត្រ) ហើយ​ខាងលើ​មាន​ប្រវែង​ជាង​២​តឹក​ (២០៥​មីលីម៉ែត្រ) ដែល​ធ្វើ​អំពី​ឈើ​ដែរ​ដែល​ត្រូវ​ប្រើ​ដើម្បី​រឹត​សំឡេង​ជាមួយនឹង​ខ្សែ​ពីរ​ដែល​ធ្វើ​ពី​សរសៃសូត្រ​វេញ​បញ្ចូល​គ្នា ឬ​ធ្វើ​ពី​លោហធាតុ​ដូច​ជា​លួស​ហ្វ្រាំង​កង់​ជាដើម ។ ខ្សែ​ទាំង​ពីរ​មាន​ទំហំ​មិន​ប៉ុនគ្នា​ទេ ដោយ​ខ្សែ​តូច​ហៅ​ខ្សែ​ឯក ហើយ​ខ្សែ​ធំ​ហៅ​ខ្សែ​គ ។​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ ដើម្បី​ឲ្យ​គេ​អាច​ប្រើ​វា​បាន​គឺ​ត្រូវ​មាន​របស់​ផ្សេង​ទៀត​ដូច​ជា​យ៉ង ដែល​មាន​រាង​កោង​ធ្វើ​ពី​ឫស្សី ឬ ឈើ​ធម្មតា​សម្រាប់​ដាក់​គង​ខ្សែ​គ និង​ខ្សែ​ឯក​នៅ​ចំ​កណ្ដាល​ស្បែក ។ នៅ​ពីក្រោម​ឈើ​ព្រលួត​ទាំង​ពីរ​ប្រវែង​ប្រហែលជា ១៣៥​មីលីម៉ែត្រ​គេ​មាន​យក​ខ្សែ​អំបោះ ឬ​នីឡុង​ដើម្បី​ចងខ្សែ​គ និង​ខ្សែ​ឯក​ឲ្យ​កៀក​ទៅ​នឹង​ដង​ដែល​គេ​ហៅ​ថា​ខ្សែ​ក ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ពេល​ប្រគំ​ភ្លេង ។ ត្រូវ​មាន​ឆាក​មួយ​ទៀត​ដើម្បី​កូត​ជា​ភ្លេង ។ ឆាក​ធ្វើ​ពី​ឈើ​រាង​កោង​ដូច​ជា​ធ្នូ​ប្រវែង​៨​តឹក​កន្លះ​ (៨៥​សង់ទីម៉ែត្រ) ហើយ​ត្រូវ​មាន​ខ្សែ​ដែល​ធ្វើ​ពី​ជក់​ត្នោត កន្ទុយ​សេះ ឬ​ខ្សែ​នីឡុង​ឆ្មារៗ ។ ប៉ុណ្ណេះ​វា​គ្រប់គ្រាន់​ហើយ​ដើម្បី​ប្រគំ​ជា​ភ្លេង​បាន តែ​ដើម្បី​ឲ្យ​វា​មាន​សំឡេង​​កាន់តែ​ច្បាស់​ពីរោះ​ថែម​ទៀត​នោះ​តម្រូវ​ឲ្យ​មាន​ជ័រ​ស្រល់ ឬ​ជ័រ​គគីរ​មក​រូត​លើ​ខ្សែ​ឆាក​ឲ្យ​វា​ស្អិត​ជាប់​គ្នា ។

Tro Ou | ទ្រអ៊ូ

https://www.soundsofangkor.org/english/traditional-music/fiddles-tro/
TaKhe Instrument

Tro Ou | ទ្រអ៊ូ

បង្កើតកម្មវិធីភ្លេងខ្មែរអេឡិចត្រូនិចដោយប្រើសម្លេងឧបករណ៍ភ្លេងបុរាណរបស់ខ្មែរ!
ទាញយកដោយមិនគឹតថ្លៃ និងរីករាយជាមួយការបង្កើតភ្លេងតាមបែបបទរបស់អ្នកដោយប្រសម្លែងឧបករណ៍ភ្លេងបុរាណ្យខ្មែរ

System requirements
Mac

macOS 10.13 or later (64-bit)

Internet connection (during installation)

Windows

Windows 7, 8, 10, 11 (64-bit)

Internet connection (during installation)

Formats

VST, VST3 (64-bit)

Standalone Application (Windows and macOS)

Host
This product should run on any host supporting 64-bit VST, VST3 plugins. PlengKhmer actively tests on the host applications listed below:
  • Ableton Live 10 or later
  • Avid Pro Tools 11 or later (Pro Tools First is not supported)
  • Cakewalk by Bandlab
  • FL Studio 20 or later
  • Steinberg Cubase 10 or later
  • Studio one 7 or later
  • Reaper 5 or later
  • Apple Logic Pro 10 or later